www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 26, 2026

រដ្ឋបាលខេត្តកំពង់ចាម រៀបចំព្រឹត្តិការណ៍កម្សាន្តធំៗចំនួន៧ ដោយរក្សាបានសន្តិសុខ សណ្តាប់ធ្នា​ប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ ដែលចូលលេងកម្សាន្ត

 

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំព្រឹត្តិការណ៍សប្បាយរីករាយ និងពិធីបុណ្យធំៗរហូតដល់ទៅ ៧កម្មវិធី ក្នុងឱកាសពិធីបុណ្យចេញវស្សា និងប្រណាំងទូក ដើម្បីបម្រើអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ថ្លែងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ​លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំនេះ ខេត្តបានរៀបចំកម្មវិធីកម្សាន្តចំនួន ៧រួមមាន៖ ពិធីអុំទូក, បណ្ដែតប្រទីប និងអុជកំជ្រួច, ការតាំងពិព័រណ៌, ការសម្តែងល្ខោនបាសាក់, ការប្រគំតន្ត្រី និងការប្រកួតប្រដាល់គុនខ្មែរ។

​អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះទៀតថា ការរៀបចំកម្មវិធីទាំងនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន ៤គឺ៖

*ទី១៖ ​ថែរក្សាមរតកវប្បធម៌៖ ចូលរួមថែរក្សា និងបន្តវេនបេតិកភណ្ឌវប្បធម៌ដូនតា ដូចជាពិធីអុំទូក និងបណ្ដែតប្រទីប ឱ្យបានគង់វង្ស
*ទី២៖ ​លើកកម្ពស់ព្រះពុទ្ធសាសនា៖ ចូលរួមអបអរសាទរពិធីបុណ្យចេញវស្សា ដែលជាសាសនារបស់រដ្ឋ
*ទី៣៖ ​ជំរុញសេដ្ឋកិច្ច និងទេសចរណ៍៖ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមកកម្សាន្តប្រមាណ ១០ម៉ឺននាក់ ដែលបានបង្កើតលំហូរចំណូលចំណាយ និងចរន្តសេដ្ឋកិច្ចយ៉ាងល្អប្រសើរក្នុងខេត្ត។
*ទី៤៖ បង្ហាញពីសុខសន្តិភាព៖ បង្ហាញទៅកាន់ឆាកជាតិ និងអន្តរជាតិថា កម្ពុជា ជាពិសេសខេត្តកំពង់ចាម មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់ល្អប្រសើរ ដែលជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិន និងភ្ញៀវទេសចរ។

​ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ និងសុវត្ថិភាព លោក ស្រី សុភ័ក្ត្រ បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, អាជ្ញាធរបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការជំនាញរហូតដល់ ១៨ក្រុម ដើម្បីទទួលខុសត្រូវលើការងារសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាន។ ជាលទ្ធផល ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ព្រឹត្តិការណ៍ទាំងមូលបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។

​ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា, លោក ស្រី សុភ័ក្រ្ត បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមទស្សនាកម្សាន្តដោយទំនុកចិត្ត ព្រមទាំងចូលរួមថែរក្សាអនាម័យ បរិស្ថាន (បោះសំរាមក្នុងធុងសំរាម) គោរពច្បាប់ចរាចរណ៍ និងអនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំពិធី ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពរលូន និងសប្បាយរីករាយ៕អត្ថបទដោយ MET KIM AU

ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_119.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages