www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, October 25, 2026

ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យប្រព័ន្ធរំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត ចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ

 

នាថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រព័ន្ធរំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត ចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

​នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យទីតាំងភូមិសាស្ត្រសំខាន់ៗមួយចំនួន រួមមាន៖ ក្បាលហុងស្ទឹងតូច ស្ថានីយបូមទឹកសាក់សំពៅ និងស្ថានីយបូមទឹកអន្លង់គង។ ក្នុងនោះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រព័ន្ធទំនើបកម្មនេះ មានតួនាទីក្នុងការបង្វែរ និងរក្សាប្រភពទឹកទុកសម្រាប់ប្រយោជន៍សាធារណៈ និងប្រយោជន៍ពហុបំណង ព្រមទាំងជាការត្រៀមលក្ខណៈទុកជាមុន ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

​ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងមន្ទីរជំនាញ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ក្នុងការគ្រប់គ្រងការរំដោះទឹកតាមស្ទឹងព្រែកត្នោត ចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងចាត់វិធានការទប់ស្កាត់ និងឆ្លើយតបចំពោះជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានល្អប្រសើរ៕ អត្ថបទដោយ yunsopheap

ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_24.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages