www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, October 27, 2026

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខពេលយប់ និងពង្រឹងការអនុវត្តតាមគោលដៅបន្ថែម

 


សៀមរាប៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ (ស្នងការស្តីទី) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខពេលយប់ និងពង្រឹងការអនុវត្តតាមគោលដៅបន្ថែម ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងសៀមរាប លោកអធិការនគរបាលស្រុកប្រាសាទបាគង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីដែលពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពិនិត្យវឌ្ឍនភាពនៃការងាររក្សាសន្តិសុខនៅពេលយប់ និងពង្រឹងការអនុវត្តវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមគោលដៅនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តសៀមរាប៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_27.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages