www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 23, 2026

រដ្ឋមន្រ្តី ឈាង រ៉ា បន្តណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បន្តខិតខំពង្រឹងគុណភាព សមត្ថភាព ពិសេសត្រូវលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ដោយឈរលើគោលការណ៍បច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ

 


(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវបន្តខិតខំពង្រឹងគុណភាព សមត្ថភាព ពិសេសត្រូវលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ដោយឈរលើគោលការណ៍បច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធផលក្នុងកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីជាវឌ្ឍនភាពនិងទិសដៅការងារក្នុងវិស័យសុខាភិបាល នូវចំណុចគន្លឹះ ចំនួន ៧ ៖ ១) ភាពជាដៃគូសហប្រតិបត្តិការ ២) សមិទ្ធផលសំខាន់ដែលកម្ពុសម្រេចបាន ៣) បង្ហាញពីអាទិភាពដែលកម្ពុជាត្រូវបន្ត ៤) បញ្ហាប្រឈមជាសកល ៥) ការគាំទ្រកំណែទម្រង់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយឈរលើ គោលការណ៍៖ យកប្រជាជនជាគោល, បរិយាប័ន្ន, ស័ក្តិសិទ្ធភាព ៦) គូសរំលេចពីសារៈសំខាន់ នៃអភិក្រមសុខភាពតែមួយ (One Health Approach) និង ៧) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធសុខាភិបាល ដោយការទទួលខុសត្រូវ (Responsible and ethical AI)។

បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវបន្តខិតខំពង្រឹងគុណភាព សមត្ថភាព ជាពិសេសត្រូវលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ដោយត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ ការបង្ការត្រួតពិនិត្យការឆ្លងរោគ អនាម័យ ការប្រើប្រាស់ឱសថឱ្យបានសមស្រប។

ទន្ទឹមនឹងនេះ ត្រូវរក្សាវឌ្ឍនភាពដែលយើងអនុវត្តបានល្អប្រសើរ ដូចជា ជំងឺគ្រុនចាញ់ ប្រព័ន្ធតាមដាន និងឆ្លើយតបបន្ទាន់ វ៉ាក់សាំងមហារីកមាត់ស្បូន និងបង្កើនការចាក់វ៉ាក់សាំង និងជំរុញការខិតខំបន្ថែមការងារប្រយុទ្ធនឹងជំងឺឆ្លង ពង្រឹងសមត្ថភាពធនធានមនុស្ស ប្រសិទ្ធភាពការបម្រើសេវា ២៤ម៉ោង ដោយសមធម៌ ព្រមទាំងជំរុញសុខាភិបាលឌីជីថល។

មុននឹងបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំគោលការណ៍សំខាន់៖ «កុំយកតែទ្រីស្តី និងគោលការណ៍ ដោយមិនបានអនុវត្តឱ្យចេញជាលទ្ធផល។ កុំរង់ចាំតែការណែនាំ ត្រូវចេះកែលម្អចំណុចខ្វះខាត ហើយត្រូវមានដំណោះស្រាយ និងកុំយកឧបសគ្គជាភាពទល់ច្រករបស់យើង»៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages