www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, September 14, 2026

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រនៅស្រុកស្រីសន្ធរ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានីយ៍បូមទឹកព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងលទ្ធភាពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលកសិកម្ម។

បើតាមលោក ឈិត ចាន់ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ស្ថានីយ៍បូមទឹកព្រែកពោធិ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកព្រែកពោធិ មានម៉ូទ័របូមទឹកចំនួន ៧គ្រឿង ដែលមានសមត្ថភាពបូមទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៧ឃុំ ៣៧ភូមិ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងចំនួន ២ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តព្រៃវែង។

លោកបានបញ្ជាក់ថា ប្រព័ន្ធបូមទឹកនេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជា ៨,០០០ហិកតា ដែលជួយសម្រួលដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា បានយកចិត្តទុកដាក់ពិនិត្យលើស្ថានភាពស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយផ្តោតលើការធានាប្រសិទ្ធភាពក្នុងការបូម និងបែងចែកទឹក សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យកសិកម្ម៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages