www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, September 11, 2026

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម គុណ ញឹម បន្តនាំយកទៅចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់វីរកងទ័ពទាំងអស់។

បណ្ឌិត គុណ ញឹម ក៏បានថ្លែងនូវការគោរពដឹងគុណជូនដល់វីរកងទ័ពទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងសមរភូមិប្រយុទ្ធទល់នឹងអំពើឈ្លានពានយ៉ាងកម្រោលទាំង ២លើក ពីសំណាក់យោធាថៃ និងការបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ។ ថ្វីត្បិតចាប់ពីការអនុវត្តបទឈប់បាញ់នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ មានភាពស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ការនាំយកអំណោយពេលនេះ ក៏ដូចជាពេលកន្លងមក ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាទាំងអស់។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភជូនកងពលធំអន្ដរាគមន៍លេខ២ រួមមាន៖ អង្ករ ៥តោន, ត្រីខកំប៉ុង ១០០កេស, មីកញ្ចប់ ៥០០កេស, អាហារកំប៉ុង ៥១៦កំប៉ុង, ទឹកសុទ្ធ (៥០០ml) ២០០កេស, ទឹកដោះគោខាប់ ៥០កេស, Milk Tea សម្រាប់ឆុង ៥០កេស, ទឹកក្រូច V-Cola ១៣០កេស, កាហ្វេ 3 in 1 ២០ កេស, ស្ករស ៥០០ គ.ក្រ, អំបិល ៦៣០ កញ្ចប់, សាច់បង្កក ៣ តោន, សាច់ក្រក ៥០០ គ.ក្រ, បារី ៣០០ កេស (20,130 សុង), Berocca ៧១៩ ទីប, ថ្នាំបំបាត់ការឈឺចាប់ ៣៥ ប្រអប់, ថ្នាំបាញ់មូស ៦ កេស, ម្ទេសក្រៀម ១០ កេស, Kit តូច (នំប្រៃ ២កញ្ចប់+ទឹកដោះគោខាប់ ៤កំប៉ុង) ២០០ ឈុត, គ្រែដែក ២ ជាន់ ១៣៨ ឈុត, ក្រណាត់ ៦០ដុំ និងសម្លៀកបំពាក់ ៥០កេស ព្រមទាំងថវិកាមួយចំនួន។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែនាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ មធ្យោបាយធ្វើដំណើរ និងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី សរុបចំនួន ១២លើក។

កាលពីខែកក្កដាកន្លងទៅ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារយុទ្ធជនពលី, យុទ្ធជនរងរបួសក្នុងសមរភូមិក្នុងពេលសង្គ្រាមឈ្លានពានរបស់កងទ័ពថៃកន្លងមក និងយុទ្ធជនកំពុងឈរជើងប្រចាំការនៅសមរភូមិមុខ សរុបចំនួន ២៤១ គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បន្ថែមលើនេះសមាគមក៏បាននាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៨លើក ស្មើនឹងចំនួន ២០ ៤៤៦ គ្រួសារ ផងដែរ។ សមាគម នឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភជូនវីរកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀតនាពេលអនាគត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages