www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, August 22, 2026

អភិបាលខេត្តបាត់ដំបង ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ៣,៧០០ បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤ បណ្ណ ជូនប្រជាពលរដ្ឋ ១,៧៧៩ គ្រួសារ មកពី៦ភូមិ ក្នុងឃុំអណ្ដើកហែប និងឃុំត្រែង ស្រុករតនមណ្ឌល។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករតនមណ្ឌល។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការចេញបណ្ណ កម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ ឱ្យថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដី ឬដាក់បញ្ចាំនោះទេ គួររក្សាទុកចែកតកូនតចៅ។

លោក សុខ លូ ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋជំរុញកូនឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់ប្រចាំជីវិត ងាយស្រួលរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។

ប្រជាពលរដ្ឋដែលបានទទួលបណ្ណកម្មសិទ្ធិដីធ្លី បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃនេះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages