www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 25, 2026

ក្រសួងព័ត៌មាន ដឹកនាំស្ថាប័នសារព័ត៌មាន១៣ ស្ថាប័ន ពិនិត្យភស្តុតាងសំណង់បែកបាក់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ លោកស្រី ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាស្ថាប័នសារព័ត៌មានចំនួន១៣ ទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវសំណង់បែកបាក់ដែលបន្សល់ទុកពីការទម្លាក់គ្រាប់ផ្លោងរបស់យោធាថៃ រយៈពេល១ឆ្នាំ នៃការឈ្លានពានលើទឹកដីកម្ពុជា។

ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្ហាញភស្តុតាងរឹងមាំអំពីការទង្វើឈ្លានពានខុសច្បាប់មកលើដែនអធិបតេយ្យភាពកម្ពុជា។

ក្នុងអំឡុងពេលចុះពិនិត្យ គណៈប្រតិភូបានឃើញយ៉ាងច្បាស់នូវផលវិបាកនៃការវាយប្រហារ ដែលបានបន្សល់ទុកនូវការខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារនានានៅតំបន់ផ្សារថ្មអូរស្មាច់។ សំណង់បែកបាក់ទាំងនេះ គឺជាសក្ខីកម្មដ៏រស់រវើកមួយដែលបញ្ជាក់ពីការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាកាលពីមួយឆ្នាំមុន។

តំណាងក្រសួងព័ត៌មានលោកស្រី ធន សយនារីរត្នន៍ បានសង្កត់ធ្ងន់ថា ការបង្ហាញភស្តុតាងទាំងនេះ គឺដើម្បីឲ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹងកាន់តែច្បាស់អំពីការពិតនៃព្រឹត្តិការណ៍ដែលបានកើតឡើង និងដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។

វត្តមានរបស់ស្ថាប័នសារព័ត៌មានជាច្រើន គឺជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព័ត៌មានពិត និងតម្លាភាពក្នុងការផ្សព្វផ្សាយរឿងរ៉ាវប្រវត្តិសាស្ត្រទាំងនេះ។

ការចុះពិនិត្យនេះ ក៏ជាការរំលឹកឡើងវិញផងដែរ អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ ខណៈដែលបន្តទាមទារយុត្តិធម៌សម្រាប់រាល់ការរំលោភបំពានមកលើអធិបតេយ្យភាពរបស់ខ្លួន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages