www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, April 17, 2026

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ នៅមិនទាន់បិទបញ្ជប់នូវឡើយទេ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅតែបន្តមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករដដែល


  ភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ នៅមិនទាន់បិទបញ្ជប់នូវឡើយទេ ពោលគឺ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅតែបន្តមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករដដែល សម្រាប់ថ្ងៃ០៤ នៃពិធីនិងត្រូវនឹងថ្ងៃទី១៧ មេសានេះ។

នៅល្ងាចនិងរាត្រីថ្ងៃទី១៧ មេសាឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ អមដោយឯកឧត្ដមអភិបាលរងរាជធានីប្រធានមន្ទីរចំណុះរដ្ឋបាលរាជធានីនិងលោកស្រីនាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីបានអញ្ជើញទស្សនាការដេីរលេងកម្សាន្ត របស់ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជា ការ តាំងលក់ដូរ របស់ បងប្អូន អាជីវករ ក្នុងព្រឹត្តិការណ៍ «នគរ សង្រ្កាន្ត » ដោយបានទស្សនាការលេងអុកចត្រង់ដែលកំពុងប្រកួតគ្នាយ៉ាងស្វិតស្វាញនៅក្នុងភូមិវប្បធម៌។

លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការចុះ មកទីតាំងសប្បាយភាពនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចនិងរាត្រីថ្ងៃទី១៧ មេសាឆ្នាំ២០២៦នេះ របស់ឯកឧត្តម ឃួង ស្រេងនិងលោកជំទាវគឺ ដើម្បីទស្សនា ការ ដេីរលេង កម្សាន្ត របស់ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជា ការ លក់ដូរ របស់ បងប្អូន អាជីវករ ក្នុងព្រឹត្តិការណ៍ «នគរ សង្រ្កាន្ត »នេះ។

បញ្ជាក់ថា៖ រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តនៅភ្នំពេញមានចំនួនរហូតជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ ។បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

សូមបញ្ជាក់ផងដែរថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ បានឈានដល់ថ្ងៃទី០៤ហើយ នៅសល់២ថ្ងៃទៀត គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋបន្តមកលេងកំសាន្តឱ្យបានច្រើនកុះករបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages