www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, March 9, 2026

សម្តេច ម៉ែន សំអន កោតសសើរគំនិតច្នៃប្រឌិតរបស់អភិបាលខេត្តព្រះវិហារ ក្នុងការរៀបចំតំបន់រមណីយដ្ឋាន «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំនប់៩៥

(ព្រះវិហារ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញ អុជធូប ថ្វាយគ្រឿងសក្ការៈ នៅរូបសំណាក លោកតាឌី និងបានបន្តដំណើរទស្សនា «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំនប់៩៥ ស្ថិតនៅជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

ឆ្លៀតក្នុង ឱកាសនោះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងគោរពរាយការណ៍ជម្រាបជូនសម្តេចថា ទំនប់ ៩៥ គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិដ៏ពេញនិយមមួយស្ថិតនៅភូមិទំនប់ ៩៥ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងព្រះវិហារ។

លោកថ្លែងបញ្ជាក់ថា ទីតាំងនេះល្បីល្បាញដោយសារទេសភាពមាត់ទឹកដ៏ស្រស់ស្អាត អាចគយគន់សម្រស់ភ្នំត្បែង និងជាកន្លែងសម្រាកលំហែកាយចុងសប្តាហ៍ដ៏មានសក្តានុពល។ បច្ចុប្បន្នទំនប់ ៩៥ បាននឹងកំពុង កែច្នៃ និងអភិវឌ្ឍជា «សួនតេជោសន្តិភាព» ដើម្បីក្លាយជាតំបន់ទេសចរណ៍ថ្មីប្លែកក្នុងខេត្តព្រះវិហារ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក គីម រិទ្ធី, សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរចំពោះការដឹកនាំ និងគំនិតច្នៃប្រឌិតរបស់លោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការលើកសោភណ្ឌភាពខេត្ត តាមរយៈ ការទាក់ទាញនូវទេសចរណ៍ចូលមកទស្សនាតំបន់រមណីដ្ឋានផ្សេងៗ ក៏ដូចជា តំបន់ទំនប់ ៩៥ នេះ ដែលជាកត្តាជម្រុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានរស់នៅតំបន់នោះផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages