www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, March 17, 2026

អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងលម្អិតសម្រាប់ការរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦»

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹក

នាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងលម្អិតសម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦» នៅបរិវេណមុខសាលាខេត្ត និងតាមបណ្តោយផ្លូវលេខ១ ក្រុងបាត់ដំបង ដើម្បីជំរុញពន្លឿនការរៀបចំតុបតែងលម្អ និងការរៀបចំទីតាំងសំខាន់ៗ សំដៅធ្វើយ៉ាងណាបានរួចរាល់ទាន់ពេលវេលាមុនព្រឹត្តិការណ៍សង្ក្រាន្ត ឈានចូលមកដល់នាពេលខាងមុខ។

លោក សុខ លូ បានណែនាំអំពីផែនការ និងទីតាំងលម្អិតដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត បានប្រព្រឹត្តទៅដោយរលូន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរ ដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ, ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages