www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, March 24, 2026

លោក ត្រាំ លើកឡើងពីវឌ្ឍនភាពជាមួយអ៉ីរ៉ង់ ខណៈដែលអាមេរិកដាក់សំណើបញ្ចប់សង្រ្គាម

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមីនា ថាសហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងចរចាបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ រួមទាំងការទទួលបានសម្បទានធំមួយពីទីក្រុងតេហេរ៉ង់ ខណៈដែលមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនសំណើដោះស្រាយចំនួន ១៥ចំណុចទៅកាន់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា អាមេរិកកំពុងនិយាយជាមួយអ្នកប្រាកដប្រជា នៅក្នុងប្រទេសអ៉ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់អរិភាព ដោយបន្ថែមថា ប្រជាជនអ៉ីរ៉ង់ឱ្យមានកិច្ចព្រមព្រៀងជាខ្លាំង។ លោកបានគូសបញ្ជាក់ថា «ឥឡូវនេះ យើងកំពុងតែចរចាគ្នា»។

ទីក្រុងតេហេរ៉ង់បានបដិសេធថា កិច្ចពិភាក្សាដោយផ្ទាល់មិនបានធ្វើឡើងទេ។ ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៉ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃចន្ទ បានច្រានចោលសេចក្តីរាយការណ៍អំពីកិច្ចចរចានានាថាជា «ព័ត៌មានក្លែងក្លាយ»។

កាសែតអាមេរិក New York Times បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនសំណើ ១៥ចំណុចទៅអ៉ីរ៉ង់ដើម្បីបញ្ចប់សង្រ្គាម។ រីឯទូរទស្សន៍ Channel 12 របស់អ៉ីស្រាអែល ដោយដកស្រង់ប្រភពចំនួន ៣ បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស្វែងរកបទឈប់បាញ់រយៈពេល ១ខែ ដើម្បីពិភាក្សាលើសំណើ ១៥ចំណុចនោះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages