www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, March 15, 2026

ក្រសួងការងារ បន្តនាំយកឱកាសការងារប្រមាណ ១ពាន់ន្លែងទៅដល់មូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន៤ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វេទិកានេះបាននាំយកឱកាសការងារចំនួនប្រមាណ ១ ០០០កន្លែង មកបង្ហាញជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ក្នុងយុទ្ធនាការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងជារៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានគោលដៅ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។

ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលចូលរួម សម្ភាសស្វែងរកការងារនៅបរិវេណសាលាស្រុកស្វាយចេក លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំប្រមូលផ្ដុំព័ត៌មានការងារឱ្យបានសម្បូរបែបបំផុត ដើម្បីដាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង ក្នុងវេទិកានៅថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ អាចធ្វើការចុះឈ្មោះ និងសម្ភាសន៍ដើម្បីទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗទាំង៤ ដែលបានមកដល់ទីតាំងផ្ទាល់តែម្ដង។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការនាំយកឱកាសការងារមកដល់កៀកផ្ទះបែបនេះ គឺជាយុទ្ធសាស្ត្រថ្មីដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិការបស់បងប្អូន ដែលខុសពីសម័យមុនដែលត្រូវធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯង។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឱ្យបងប្អូនងាកមកចាប់យកការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងមានឱកាសរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូនចៅ និងឪពុកម្ដាយ។ ការធ្វើការក្នុងស្រុកមិនត្រឹមតែជៀសផុតពី ការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) យ៉ាងពេញលេញផងដែរ។

ក្រៅពីការផ្តល់ការងារ លោក ប៉ុក ប៉ាន់ ក៏បានជំរុញឱ្យយុវជន និងពលករដែលត្រឡប់ពីក្រៅប្រទេស ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ចំពោះបងប្អូនដែលមានជំនាញស្រាប់តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបុគ្គលគ្រប់រូបអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការ។

សូមជម្រាបជូនផងដែរថា ឱកាសការងារ ១ ០០០កន្លែង ក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៨៣ ០០០កន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages