www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 11, 2026

រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដើម្បីប្រកាសជាផ្លូវការនៃដំណើររបស់គណៈកម្មាធិការនេះ ដែលមានអ្នកចូលរួមពីគ្រប់សមាជិកសមាជិកនៃគណៈកម្មការ និងតាមប្រព័ន្ធអនឡាញ (ZOOM)។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឯកភាព និងផ្តល់អនុសាសន៍លើចំណុចចម្បងៗមួយចំនួន ដូចខាងក្រោម៖

១) ផែនការសកម្មភាពឆ្នាំទី១ (ឆ្នាំ២០២៦) របស់ គ.ទ.គ.ស.

២) ផែនការកែសម្រួលស្តង់ដាទទួលស្គាល់គុណភាពសេវារបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនឹងដាក់ឱ្យប្រើប្រាស់សម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន

៣) ការកំណត់នូវកម្រិតនៃការផ្តល់ការទទួលទទួលស្គាល់គុណភាពរបស់មូលដ្ឋានសុខាភិបាល ដែលនឹងចូលរួមក្នុងការវាយតម្លៃកែលម្អគុណភាព របស់ គ.ទ.គ.ស.

៤) ការស្នើសុំអនុសាសន៍ចំពោះតម្រូវការ ពីអ្នកជំនាញនៃប្រព័ន្ធទទួលស្គាល់គុណភាព របស់ គ.ទ.គ.ស. ពីខាងក្រៅបន្ថែម។

ឯកឧត្តមសាស្ត្រាចារ្យបន្តថា «គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) សំដៅរក្សាបាននូវ “វប្បធម៌នៃការវាយតម្លៃលើលទ្ធផលនៃភាពគត់មុត” នៃសេវាសុខាភិបាល នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន»។

សូមជម្រាបថា គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស) នឹងដើរតួនាទីជាយន្តការឯករាជ្យ ក្នុងការធានាស្តង់ដាគុណភាពសេវាសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធទទួលស្គាល់គុណភាពនេះ នឹងជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រង ដើម្បីផ្តល់នូវសេវាប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងកាន់តែបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ៕

 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages