www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, February 15, 2026

ក្រុមហ៊ុនមេធំរបស់ TikTok បញ្ចេញ AI ជំនាន់ថ្មី សម្រាប់យុគសម័យ Agent

(បរទេស)៖​ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់កម្មវិធី TikTok បានប្រកាសបញ្ចេញម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីឈ្មោះ Doubao 2.0 ដោយមានគោលបំណងផ្លាស់ប្តូរពី chatbot ធម្មតា ទៅកាន់ AI ដែលអាចធ្វើភារកិច្ចស្មុគស្មាញដោយស្វ័យប្រវត្តិ ក្នុងអ្វីដែលក្រុមហ៊ុនហៅថា “យុគសម័យ Agent”។

យោងតាមក្រុមហ៊ុន Doubao មានអ្នកប្រើប្រហែល ១៥៥ លាននាក់ក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យវាក្លាយជាបញ្ជី AI chatbot ដែលមានអ្នកប្រើច្រើនបំផុតមួយនៅប្រទេសចិន។​ ByteDance បានឲ្យដឹងថា Doubao 2.0 ត្រូវបានរចនាឡើង ដើម្បីអាចធ្វើការងារច្រើនជំហាន ដូចជា រៀបចំផែនការ ស្វែងរកព័ត៌មាន និងអនុវត្តភារកិច្ចជំនួសមនុស្ស មិនមែនត្រឹមតែឆ្លើយសំណួរប៉ុណ្ណោះទេ។ ក្រុមហ៊ុនបានលើកឡើងថា ម៉ូដែលថ្មីនេះមានសមត្ថភាពផ្តល់ហេតុផល និងដោះស្រាយលេីបញ្ហាបានប្រសើរជាងមុន។

លើសពីនេះ ByteDance អះអាងថា Doubao 2.0 អាចប្រកួតប្រជែងជាមួយម៉ូដែល AI មុខងារខ្ពស់ពីសហរដ្ឋអាមេរិក ខណៈដែលមាន ថ្លៃដំណើរការទាបជាង ដែលអាចផ្តល់អត្ថប្រយោជន៍សំខាន់ក្នុងការប្រកួតប្រជែងទីផ្សារ AI ពិភពលោក។​

គួរជម្រាបថា​ ការបញ្ចេញផលិតផលនេះកើតឡើងនៅពេលការប្រកួតប្រជែង AI កំពុងក្តៅគគុក រវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងក្នុង និងក្រៅប្រទេសចិន ខណៈក្រុមហ៊ុនចិនកំពុងខិតខំបង្កើនឥទ្ធិពលក្នុងវិស័យ AI ដើម្បីប្រកួតជាមួយក្រុមហ៊ុនអាមេរិក។​ Doubao 2.0 បង្ហាញពីយុទ្ធសាស្ត្ររបស់ ByteDance ក្នុងការផ្លាស់ប្តូរ AI ទៅកាន់ប្រព័ន្ធ “agent” ដែលអាចធ្វើសកម្មភាពដោយខ្លួនឯង ដែលអាចបង្កើនការប្រកួតប្រជែងក្នុងវិស័យ AI ពិភពលោក៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages