www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, February 13, 2026

អភិបាលខេត្តព្រៃវែង សូមព្រះសង្ឃគ្រប់ព្រះអង្គ និងតួអង្គពាក់ព័ន្ធ រួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីបន្តស្ថិរភាពសង្គម និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរធម្មការ និងសាសនាខេត្ត។

ពិធីផ្សព្វផ្សាយនេះ ក៏មានការនិមន្តចូលរួមពីព្រះមេគណខេត្ត និងគណៈសង្ឃខេត្តទាំងពីគណៈ ព្រះគ្រូអនុគណ និងមន្រ្តីសង្ឃក្រុង ស្រុកទាំងពីរគណ ព្រះមន្រ្តីសង្ឃឃុំ លោក លោកស្រី អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងទទួលបន្ទុក និងការិយាល័យសង្គមកិច្ចក្រុង ស្រុក លោកអាចារ្យវត្ត និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្ត សរុបប្រមាណចំនួន ៥២០ អង្គ/រូប។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ក៏ដូចជាសាលាគណខេត្តទាំងពីគណៈដែលបានសហការរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦នេះឡើង។

កិច្ចប្រជុំនេះ ពិតបានបង្ហាញនូវសាមគ្គីភាពរវាងអាជ្ញាធរ និងវិស័យព្រះពុទ្ឋសាសនា ក៏ដូចជាការលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យមានសុនីយកម្មសាសនា ស្ថិតស្ថេរ និងរីកចម្រើន ក្នុងសង្គមជាតិរបស់យើង។

ជាមួយនេះ ដើម្បីរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់វិស័យសាសនាក្នុងខេត្តព្រៃវែង ក៏ដូចជាការអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តម សួន សុម៉ាលីន បានដាក់ទិសដៅចំនួន៧ ចំណុចឲ្យមន្ត្រីពាក់ព័ន្ធអនុវត្ត ដើម្បីឲ្យវិស័យ សាសនាកាន់តែរីកចម្រើនរួមមាន៖

*ទី១៖ សូមព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាភាគីពាក់ព័ន្ធ រួមគ្នាធ្វើយ៉ាងណាបន្តថែរក្សាសុខសន្តិភាពឲ្យបាន ដើម្បីបន្តស្ថិរភាពសង្គម និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

*ទី២៖ គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈ ក្នុងខេត្ត រួមគ្នាបំពេញភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើដល់ព្រះពុទ្ធសាសនា និងរួមចំណែកជួយដល់ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

*ទី៣៖ គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយដើម្បីចូលរួមដោះស្រាយ និងរម្ងាប់នូវ អធិករណ៍ទាំងឡាយ ដែលកើតមាននៅក្នុងខេត្ត ដោយអនុវត្តទៅតាម ពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត និងច្បាប់របស់រដ្ឋ ព្រមទាំងឯកសារ គតិយុត្តិនានាដែលមានជាធរមាន

*ទី៤៖ គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាសនាផ្សេងៗដែលមាននៅក្នុងព្រៃវែង ត្រូវយកព្រះទ័យ និងយកចិត្តទុកដាក់ ផ្សព្វផ្សាយ និងអប់រំ ចរិយាធម៌ សីលធម៌សង្គម តាមរយៈកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដើម្បីរួមចំណែកក្នុងការជួយសតិ អារម្មណ៍ពុទ្ធបរិស័ទ និងសាសនិកសាសនាផ្សេងៗ ឱ្យប្រព្រឹត្តល្អ ជៀសវាងអំពើអាក្រក់គ្រប់បែបយ៉ាង ជាពិសេស គឺការសេពគ្រឿងញៀន និង អំពើហឹង្សាក្នុងគ្រួសារ

*ទី៥៖ គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរភណៈក្នុងខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកព្រះទ័យ និងចិត្តទុកជំរុញព្រះសង្ឃដែលជាសមណៈសិស្សឱ្យបន្តរៀនសូត្រឱ្យបានជ្រៅជ្រះ តាមរយៈសាលាពុទ្ធិកសិក្សាដែលមានគ្រប់កម្រិតនៅក្នុងខេត្ត និងជួយគាំទ្រដល់វត្តដែលមានសាលាពុទ្ធិកសិក្សាដើម្បីភាពរីកចម្រើននៃធនធានមនុស្ស ធនធានសង្ឃ តាមរយៈ វិស័យពុទ្ធិកសិក្សានៃក្រសួងធម្មការ និងសាសនា។

*ទី៦៖ ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា និងពាហិរសាសនា (មិនថាឥស្លាមសាសនា គ្រីស្ទសាសនា) ទាំងអស់ត្រូវបន្តប្រកាន់ខ្ជាប់ការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាពគ្នា សាមគ្គីគ្នា ក្នុងស្ថាប័ននីមួយៗឲ្យបានល្អប្រសើរឡើង

*ទី៧៖ រៀបចំបច្ច័យដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចូលជាមូលនីធិក្នុងន័យជួយសាសនាសម្រាប់ខេត្តព្រៃវែង ដើម្បីជួយទ្រទ្រង់វិស័យសាសនាក្នុងខេត្ត សម្រួលដល់វត្តដែលមានការខ្វះខាតនានា។

នាឱកាសនោះឯកឧត្តម សួន សុម៉ាលីន បានចូលរួមជាបច្ច័យចំនួន ៥៣,០០០,០០០រៀល ប្រគេនដល់ព្រះសង្ឃក្នុងនាមសមាគមសម្រាប់ទ្រទ្រង់ដល់ព្រះពុទ្ធសាសនាក្នុងខេត្តព្រៃវែង ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវត្តអារាមផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages