www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, February 19, 2026

លោក ត្រាំ ទុកពេល ១០ ទៅ១៥ថ្ងៃ ឱ្យអ៉ីរ៉ង់ចុះកិច្ចព្រមព្រៀង បើមិនចង់ឱ្យរឿងអាក្រក់កើតឡើង


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត ខណៈតេហេរ៉ង់គំរាមជាថ្មីថានឹងវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ា បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ លោក ត្រាំ បាននិយាយថាកិច្ចចរចា ជាមួយអ៉ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ តែទាមទាំងឱ្យតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។ «បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង»។ នេះជាការគូសបញ្ជាក់បស់លោក ត្រាំ ដែលគំរាមម្ដងហើយម្ដងទៀតពីការវាយប្រហារលើអ៉ីរ៉ង់ ប្រាប់ទៅកាន់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «សក្តានុពលនុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ ដូច្នេះយើងប្រហែលជានឹងត្រូវចាត់វិធានការបន្ថែម ឬក៏មិនចាំបាច់។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែល ១០ថ្ងៃទៀត»។ នៅពេលត្រូវបានសាកសួរបន្ថែម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថា «ខ្ញុំគិតថា១០ ទៅ១៥ថ្ងៃ វាគ្រប់គ្រាន់ហើយ»

គួរបញ្ជាក់ថា ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៉ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៉ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages