www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, January 13, 2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia នូវចំណុចគន្លឹះមួយចំនួន៤ ក្នុងការត្រៀមខ្លួនរបស់កម្ពុជាទៅកាន់របត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។

ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ ភ្នាក់ងារសារព័ត៌មានកម្រិតពិភពលោក នាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។

ការជ្រើសរើសផ្តល់កិច្ចសម្ភាសន៍ជូន Nikkei Asia ដែលជាស្ថាប័នល្បីល្បាញខាងការវិភាគស៊ីជម្រៅលើចង្វាក់ផ្គត់ផ្គង់សកល និងភូមិសាស្ត្រនយោបាយ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបញ្ជូនសារស្តីពី ការបង្កើនភាពជឿជាក់ កាលានុវត្តភាព និងឧត្តមភាពរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចអន្តរជាតិ។

ក្នុងជំនួបសម្ភាសន៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះមួយចំនួន រួមមានដូចជា៖ (១)បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ៖ ការបង្ហាញពីភាពរឹងមាំនៃស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដែលមានភាពបត់បែន និងផ្តល់នូវកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

(២)ការធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម៖ របត់នៃការវិនិយោគដែលកំពុងផ្លាស់ប្តូរពីឧស្សាហកម្មកាត់ដេរ ឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជាអាទិ៍ ឧស្សហកម្មបង្គុំគ្រឿងអេឡិកត្រូនិច, ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មយានយន្ត ជាដើម។

(៣)ភាពធន់ក្នុងបរិការណ៍ប្រែប្រួលនៃពិភពលោក៖ ការត្រៀមលក្ខណៈរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងការបង្កើនការចាប់យកឌីជីថលូបនីយកម្មលើកំណែទម្រង់សេវាសាធារណៈ ដើម្បីឆ្លើយតបនឹងការប្រែប្រួលឥតឈប់ឈរនៃសេដ្ឋកិច្ចសកល។

(៤)យុទ្ធសាស្ត្រព្រំដែន និងស្ថិរភាពតំបន់៖ ការបញ្ជាក់ពីជំហរការទូត និងយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយផ្តោតលើការកសាងតំបន់ព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

កិច្ចសម្ភាសន៍នេះ គឺជាសក្ខីភាពនៃការបើកចំហ និងការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យមុតស្រួចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ជាពិសេសតាមរយៈបណ្តាញព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់ដូចជា Nikkei Asia ដើម្បីបង្កើនទំនុកចិត្ត សំដៅទាក់ទាញទុនវិនិយោគប្រកបដោយគុណភាព សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕អត្ថបទដោយ MET KIM AU

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages