www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, January 16, 2026

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនវីរៈកងទ័ពទិសឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តព្រៃវែង និងលោកបណ្ឌិត ឡាយ ឡុងផេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរៈកងទ័ពសមរភូមិមុខ នៅទិសខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ហើយសូមបន្តរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដ៏ឈ្លាសវៃ សម្តេចទ្វេរតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ វីរៈកងទ័ពប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ចផងដែរ។

លោកបណ្ឌិត ឃួន សុវណ្ណ បានគូសបញ្ជាក់ថា ការចែកជូនអំណោយដល់វីរៈកងទ័ពនាពេលនេះ អាចសម្រួលការលំបាករបស់បងប្អូនបានមួយគ្រា ដែលសមរភូមិក្រោយ តែងតែនៅជាប់ជានិច្ចជាមួយកងទ័ព រួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជនគ្រប់កាលៈទេសៈ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages