www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, January 27, 2026

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ លើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា


(សៀមរាប)៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បានរៀបចំបើកសវនកម្មផ្ទៃក្រៅ លើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមវាយតម្លៃ ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។

សវនកម្មនេះ នឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

អញ្ជើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ក្រោមអធិបតីភាពលោក សុខ លក្ខិណា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ប្រធាន-អនុប្រធាននាយកដ្ឋាន និងអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ព្រមទាំងមន្រ្តី-បុគ្គលិក ជាអ្នកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ។

សវនកម្មផ្ទៃក្រៅ រៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តវិញ្ញាបនបត្រជាថ្មី ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ក្នុងការបំពេញបេសកកម្មថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ នៃតំបន់សៀមរាប- អង្គរ។

ក្នុងនោះ មានការត្រួតពិនិត្យឯកសារផែនការការងារប្រចំឆ្នាំ ជួបសម្ភាសន៍ថ្នាក់ដឹកនាំនាយកដ្ឋាន អ្នកជំនាញគ្រប់គ្រងកម្មវិធីនីមួយៗ និងចុះទៅពិនិត្យការអភិវឌ្ឍ អភិរក្ស ថែទាំបរិស្ថានតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages