www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, January 9, 2026

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំមន្រ្តីព័ត៌មាន និងអ្នកសារព័ត៌មាន កំពុងតែបំពេញការងារក្នុងខេត្ត ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ

ឯកឧត្តម គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំមន្រ្តីព័ត៌មាន និងអ្នកសារព័ត៌មាន ដែលកំពុងតែបំពេញការងារ នៅក្នុងខេត្តទាំងអស់ ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌វិជ្ជាជីវៈ ដែលបានកំណត់ដោយក្រសួងព័ត៌មាន ពិសេសមុននឹងផ្សព្វផ្សាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ ស្វែងរកប្រភពឱ្យបានច្បាស់លាស់ជាមុន ចៀសវាងផ្សព្វផ្សាយព័ត៌មានខុសធ្វើឱ្យប៉ះពាល់ដល់កិត្តយសខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តម គឹម ហុង និងឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា និយាយជារួមអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានណាដែលពិត ច្បាស់លាស់មិនប្រឌិត មិនកុហក ក្លែងបន្លំ ដើម្បីផ្ដល់ជាពុទ្ធិចំណេះដឹងដល់មិត្តអ្នកអាន មិត្តអ្នកស្ដាប់ ទទួលបានព័ត៌មានត្រឹមត្រូវពិតប្រាកដ។

ការណែនាំបែបនេះរបស់ឯកឧត្តម គឹម ហុង និងឯកឧត្តម វ៉ី សំណាង បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មាន ប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រធានមន្ទីរព័ត៌មាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រីកិច្ចសន្យាផងដែរ។

ឯកឧត្តម វ៉ី សំណាង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ដែលកន្លងមកបានបំពេញការងារយ៉ាងសកម្ម ក្នុងការចុះយកព័ត៌មានពិតពីសកម្មភាព ថ្នាក់ដឹកនាំខេត្ត និងការអភិវឌ្ឍរបស់ខេត្តតាកែវ ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់សាធារណជនបានរហ័ស និងទាន់សភាពការណ៍ហើយ ព័ត៌មានពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាគឺជាស្ពានចម្លងរវាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ។

ឯកឧត្តម គឹម ហុង បានលើកឡើងថា លទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តតាកែវកន្លងមកនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយកទៅដាក់អនុវត្តភារកិច្ចរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវ ក្នុងស្មារតីទទួលខុសត្រូវ និងម្ចាស់ការការងារ បើទោះបីជាជួបបញ្ហាប្រឈមមួយចំនួនក្ដី។

ឯកឧត្តម គឹម ហុង បានបន្តថា ការផ្សព្វផ្សាយព័ត៌មានពិតបានទូលំទូលាយរបស់មន្ទីព័ត៌មានខេត្តតាកែវដល់សាធារណៈជនវានឹងជួយទប់ស្កាត់បាននៅព័ត៌មានក្លែងក្លាយមានចរិតបំពុលសង្គមញុះញង់ បំបែកបំបាក់សាមគ្គីភាព ក្នុងគោលដៅបំផ្លាញសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages