www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 1, 2026

លោក ម៉ាឌូរ៉ូ ថាវ៉េណេស៊ុយអេឡា បើកចំហកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក នៅចំពោះមុខសម្ពាធកាន់តែខ្លាំង

 (ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានគេចវេសឆ្លើយនឹងសំណួរជុំវិញសេចក្ដីរាយការណ៍អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយនៅក្នុង ប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែបាននិយាយថាលោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោយរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។​

នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា លោក ម៉ាឌូរ៉ូ ដោយចង់សំដៅលើគំនិតនៃកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកស្ដីពីការរត់ពន្ធគ្រឿងញៀន ប្រេង និងអន្តោប្រវេសន៍ បាននិយាយថារូបលោកបើកចំហចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក មិនថានៅទីណា ឬនៅពេលណានោះទេឱ្យតែសហរដ្ឋអាមេរិកចង់។

មកទល់នឹងពេលនេះ លោក ម៉ាឌូរ៉ូ មិនបានទទួលស្គាល់ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយនៅក្នុងប្រទេសរបស់លោកនោះទេ។ នៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើលោកទទួលស្គាល់ ឬបដិសេធ ការវាយប្រហារនេះ លោក ម៉ាឌូរ៉ូ មិនបានឆ្លើយចំនឹងសំណួរនោះទេ ដោយនិយាយថានេះអាចជាអ្វីដែលយើងអាចនឹងជជែកគ្នានៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា បើជាការពិតមែន ការវាយប្រហារលើកំពង់ផែវ៉េណេស៊ុយអេឡានឹងក្លាយជាវាយប្រហារលើដីគោកលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធ គ្រឿងញៀននៅក្នុងតំបន់អាមេរិកឡាទីនចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៥មក។ លោក ត្រាំ កាលពីថ្ងៃចន្ទ បានអះអាងថាសហរដ្ឋអាមេរិកបានវាយប្រហារ និងកម្ទេចកំពង់ផែមួយកន្លែងដែល ត្រូវបានប្រើប្រាស់សម្រាប់ទូកដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា។ លោក ត្រាំ មិនបាននិយាយថាតើប្រតិបត្តិការនេះធ្វើឡើងដោយយោធាអាមេរិក ឬក៏ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ឡើយ ហើយក៏មិនបានបង្ហើបឱ្យដឹងពីទីតាំងជាគោលដៅនៃការវាយប្រហារនោះដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages