www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, December 2, 2025

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ផ្តើមចេញពីថ្ងៃ២ធ្នូ ធ្វើឱ្យកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ ដែលកើតឡើងដោយសារតែការសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥)។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីថ្ងៃ ២ធ្នូនេះ បានធ្វើឱ្យប្រទេសដែលរង់ការខ្ទេចខ្ទាំវិនាសព្រាតប្រាស់ដោយសាររបបខ្មែរក្រហម បានធ្វើឱ្យកម្ពុជាបន្តរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ គឺដោយសារ តែការសាមគ្គីភាពថ៏រឹងមាំរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានឱ្យដឹងថាដំណើរ៤៧ឆ្នាំក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់យ៉ាងច្រើន។ ហើយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺបង្កើតឡើងដោយកម្លាំង៥ ចលនានេះ ជាចលនារួមមួយនៅក្នុងការកសាងរណសិរ្យសង្រ្គោះជាតិដើម្បី វាយផ្តួលរំលំរបបខ្មែរក្រហម ដែលមូលដ្ឋានកកើតឡើងនៅក្នុងទឹកដីខេត្តក្រចេះ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រណសិរ្យនេះបង្កើតឡើងនៅភូមិជើងភ្នំ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាទឹកដីប្រវត្តិសាស្រ្តមួយចេញពីតំបន់មួយនេះ។ ទោះបីយ៉ាងណាមុនចេញមក២ធ្នូ តើមានអ្វីដែលកើតឡើងខ្លះ ពោលគឺចលនាតាមតំបន់ផ្សេងៗបានរើបម្រះប្រឆាំងនឹងរបបខ្មែរក្រហម ក្រោយការយកជ័យជំនះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របស់ពួកខ្មែរក្រហម។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តាបាន បានឱ្យដឹងថា៖ «ចេញពីថ្ងៃ ២ធ្នូ ធ្វើឱ្យមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ។ គណបក្សប្រជាជនដឹកនាំប្រទេសយ៉ាងរឹងមាំចាប់តាំងតែពីឆ្នាំ១៩៧៩មក ដោយសារតែមជ្ឈមណ្ឌលសាមគ្គីភាពថ្នាក់ដឹកនាំ ដែលឈរជាបង្គោល។ បើថ្នាក់ដឹកនាំមិនមានមជ្ឈមណ្ឌលសាមគ្គីភាពទេ គឺមិនមានឱ្យបក្សរឹងមាំទេ។ ចេញពីចលនានេះបានផ្តល់ឱ្យយើងសាមគ្គីរស់ បែកបាក់ស្លាប់ ហើយការកសាង ការពួតដៃគ្នា យើងត្រូវមើលឱ្យឃើញពីអ្វីដែលថ្នាក់ដឹកនាំរបស់យើងកសាងពីបាតដៃទទេ រហូតមានដល់សព្វថ្ងៃ»។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជា យើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages